ក្តីសង្ឃឹមដែលមានទំនុកចិត្ត
លោកបណ្ឌិត វីល្លាម វ៉លេស(William Wallace) បានបម្រើការជាបេសកជន ផ្នែកវះកាត់ ក្នុងខេត្តវូហ្សួ ប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ពេលដែលប្រទេសជប៉ុនបានឈ្លានពានប្រទេសចិន។ លោកវ៉លេសបានគ្រប់គ្រងមន្ទីរពេទ្យស្តោត មេម៉ូរាល នៅសម័យនោះ។ គាត់បានឲ្យមន្ទីរពេទ្យនោះ ដឹកជញ្ជូនឧបករណ៍របស់គាត់ នៅលើកនាវាផ្ទុកទំនិញ ហើយក៏បានបន្តបំពេញតួនាទីជាមន្តីរពេទ្យបណ្តែតទឹក ចុះតាមខ្សែទឹកទន្លេ ដើម្បីជៀសវាងការវាយប្រហារដោយទ័ពជើងគោក របស់ជប៉ុន។
ក្នុងអំឡុងពេលដ៏គ្រោះថ្នាក់នោះ បទគម្ពីរភីលីព ១:២១ ស្ថិតក្នុងចំណោមខគម្ពីរដែលគាត់ចូលចិត្តជាងគេ ដែលបានរំឭកគាត់ថា បើគាត់នៅមានជីវិតរស់ គាត់មានការងារដែលត្រូវធ្វើថ្វាយព្រះអង្គសង្រ្គោះ តែបើគាត់ស្លាប់ គាត់នឹងបានទៅនៅជាមួយព្រះគ្រីស្ទអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យារបស់ទ្រង់។ ខគម្ពីរនេះ ក៏មានអត្ថន័យដ៏ពិសេសសម្រាប់គាត់ ពេលដែលគាត់បានស្លាប់ នៅក្នុងគុក ដោយសារការចោទប្រកាន់ខុស ក្នុងឆ្នាំ១៩៥១។
បទគម្ពីរដែលសាវ័កប៉ុលបាននិពន្ធ បានឆ្លុះបញ្ចាំងអំពីការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ ដែលយើងអាចមាន ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ដោយជួយយើងឲ្យប្រឈមមុខនឹងទុក្ខលំបាក និងគ្រោះថ្នាក់ ដើម្បីព្រះអង្គ។ ការប្តូរផ្តាច់នេះ គឺកើតមាន ដោយសារព្រះវិញ្ញាណបរិសុទ្ធ និងការអធិស្ឋានរបស់អ្នកដែលនៅជិតយើងបំផុត(ខ.១៩)។ បទគម្ពីរនេះ ក៏ជាព្រះបន្ទូលសន្យាផងដែរ។ ពេលដែលយើងបានថ្វាយខ្លួនយើង ដើម្បីបន្តការងារបម្រើ ក្នុងកាលៈទេសៈដ៏ពិបាក ចូរយើងនឹកចាំថា ពេលដែលជីវិត និងការងាររបស់យើងត្រូវបញ្ចប់នៅលើផែនដីនេះ យើងនឹងមានក្តីអំណរ ក្នុងជីវិតអស់កល្បជានិច្ច ជាមួយព្រះយេស៊ូវ។
ក្នុងពេលដែលយើងជួបការលំបាកបំផុត ចូរយើងមានចិត្តដែលប្តូរផ្តាច់នៅក្នុងការដើរតាមព្រះយេស៊ូវ…
ព្រះវត្តមានព្រះអង្គ
ឪពុកដែលមានការថប់បារម្ភ បានអង្គុយជាមួយកូនប្រុសជំទង់របស់ខ្លួន នៅពីមុខគ្រូមន្តអាគមន៍។ គ្រូមន្តអាគមន៍ក៏បានសួរថា “តើកូនប្រុសរបស់លោកនឹងធ្វើដំណើរទៅដល់កន្លែងណា?” បុរសជាឪពុកក៏បានឆ្លើយថា “ទៅដល់ទីក្រុងធំមួយ ហើយវានឹងស្នាក់នៅទីក្រុងនោះមួយរយៈ”។ គ្រូមន្តអាគមន៍ក៏បានហុចវត្ថុស័ក្តិសិទ្ធិមួយ(វត្ថុដែលនាំឲ្យមានសំណាងល្អ) ឲ្យបុរសជាឪពុក ហើយប្រាប់គាត់ថា “របស់នេះនឹងការពារវាគ្រប់ទីកន្លែង”។
តាមពិត ក្មេងប្រុសនោះ គឺជាខ្ញុំកាលនៅក្មេង។ ទោះជាយ៉ាងណាក៏ដោយ គ្រូមន្តអាគមន៍ និងវត្ថុស័ក្តិសិទ្ធិរបស់គាត់ មិនអាចជួយអ្វីខ្ញុំបានទេ។ ខណៈពេលដែលខ្ញុំកំពុងរស់នៅក្នុងទីក្រុងនោះ ខ្ញុំក៏បានទទួលជឿព្រះយេស៊ូវ។ ខ្ញុំក៏បានយកវត្ថុស័ក្តិសិទ្ធិនោះទៅបោះចោល ហើយក៏បានមានជំនឿដ៏ជាប់លាប់ ចំពោះព្រះយេស៊ូវ។ ការមានព្រះយេស៊ូវ ក្នុងជីវិតខ្ញុំ គឺបានធានាថា ព្រះទ្រង់មានវត្តមានគង់នៅក្នុងខ្ញុំ។
៣០ឆ្នាំក្រោយមក ខណៈពេលដែលខ្ញុំ និងឪពុករបស់ខ្ញុំដែលជាអ្នកជឿថ្មី ប្រញាប់នាំប្អូនប្រុសខ្ញុំទៅមន្ទីរពេទ្យ គាត់និយាយប្រាប់ខ្ញុំថា “ចូរយើងអធិស្ឋានសិន សូមព្រះវិញ្ញាណបរិសុទ្ធយាងទៅជាមួយកូន ហើយគង់នៅជាមួយកូនគ្រប់ទីកន្លែង!” កាលនោះ យើងក៏បានដឹងថា មានតែព្រះវត្តមាន និងអំណាចចេស្តារបស់ព្រះទេ ដែលអាចផ្តល់ក្តីសុខដល់យើងបាន។
លោកម៉ូសេក៏ធ្លាប់រៀនមេរៀនដែលស្រដៀងគ្នាផងដែរ។ ព្រះទ្រង់បានប្រទាននូវកិច្ចការដ៏ពិបាកមួយ ឲ្យគាត់ធ្វើ គឺឲ្យគាត់ដឹកនាំរាស្រ្តរបស់ទ្រង់ ចេញពីភាពជាទាសករ នៅស្រុកអេស៊ីព្ទ ហើយចូលទៅក្នុងទឹកដីសន្យា(និក្ខមនំ ៣:១០)។ តែព្រះទ្រង់បានធានាដល់គាត់ថា ទ្រង់នឹងគង់នៅជាមួយគាត់ជានិច្ច(ខ.១២)។
យ៉ាងណាមិញ ដំណើរជីវិតរបស់យើងក៏ជួបនូវឧបសគ្គជាច្រើនផងដែរ ប៉ុន្តែ មានការធានាថា ព្រះវត្តមានរបស់ព្រះជាម្ចាស់ នឹងគង់នៅជាមួយយើងជានិច្ច។ គឺដូចដែលព្រះជាម្ចាស់បានប្រាប់សិស្សទ្រង់ថា ទ្រង់នឹងគង់នៅជាមួយពួកគេជានិច្ច រហូតដល់បំផុតកល្ប(ម៉ាថាយ…
អ្វីដែលយើងអាចធ្វើបាន
ទោះលោកម៉ូរី ប៊ូហ្កាត(Morrie Boogaart) មានអាយុ៩២ឆ្នាំ ហើយត្រូវជាប់នៅលើគ្រែក៏ដោយ ក៏គាត់នៅតែចាក់មួក សម្រាប់ជនអនាថា នៅរដ្ឋមីឈីហ្កិន។ ព័ត៌មានបានផ្សាយថា គាត់ចាក់បានជាង៨ពាន់មួក ក្នុងរយៈពេល១៥ឆ្នាំ។ គាត់មិនបានផ្តោតទៅលើសុខភាព ឬចំណុចខ្វះខាតរបស់គាត់ឡើយ ផ្ទុយទៅវិញ គាត់បានមើលបង្ហួសខ្លួនគាត់ ហើយបានធ្វើអ្វីដែលគាត់អាចធ្វើ ដើម្បីបំពេញតម្រូវការអ្នកដទៃ ជាសំខាន់ជាងតម្រូវការខ្លួនឯង។ គាត់បានប្រកាសថា កិច្ចការដែលគាត់បានធ្វើ បាននាំឲ្យគាត់មានអារម្មណ៍ល្អ ហើយក៏បានផ្តល់ឲ្យគាត់ នូវគោលបំណង។ គាត់និយាយថា គាត់នឹងបន្តធ្វើដូចនេះ ទាល់តែគាត់បានទៅនៅជាមួយព្រះអម្ចាស់។ គាត់ក៏បានលាចាកលោក នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨។ ទោះបីជាអ្នកដែលបានទទួលមួកពីគាត់ មិនដឹងអំពីរឿងរបស់គាត់ ឬដឹងថា គាត់បានលះបង់ច្រើនប៉ុណ្ណា ដើម្បីចាក់មួកនីមួយៗក៏ដោយ ក៏ទង្វើដ៏សាមញ្ញដែលលោកម៉ូរីបានធ្វើ ដើម្បីបង្ហាញចេញនូវសេចក្តីស្រឡាញ់ បានបណ្តាលចិត្តមនុស្សជាច្រើន នៅទូទាំងពិភពលោក។
យើងក៏អាចមើលរំលងទុក្ខលំបាករបស់យើង ដោយគិតប្រយោជន៍អ្នកដទៃជាសំខាន់ជាងខ្លួនឯង ហើយយកតម្រាប់តាមព្រះសង្រ្គោះនៃសេចក្តីស្រឡាញ់ និងក្តីអាណិតរបស់យើង ព្រះនាមយេស៊ូវគ្រីស្ទ(ភីលីព ២:១-៥)។ ព្រះទ្រង់យកកំណើតជាមនុស្ស ទ្រង់ជាស្តេចលើអស់ទាំងស្តេច តែបានយក “ភាពជាអ្នកបម្រើ” ដោយការបន្ទាបខ្លួនដ៏ពិត(ខ.៦-៧)។ ព្រះអង្គបានលះបង់ព្រះជន្ម ដែលជាការលះបង់ដ៏ធំបំផុត ដោយសុគតជំនួសយើងនៅលើឈើឆ្កាង(ខ.៨)។ ព្រះយេស៊ូវបានប្រទានអ្វីៗគ្រប់យ៉ាងដល់យើង … សុទ្ធតែដើម្បីថ្វាយសិរីល្អដល់ព្រះវរបិតា (ខ.៩-១១)។
ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងមានឯកសិទ្ធិ ដែលបានបង្ហាញសេចក្តីស្រឡាញ់ និងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដទៃ…
ឪពុក និងកូនប្រុស
ប៉ាខ្ញុំជាឪពុកដ៏ល្អ ហើយភាគច្រើន ខ្ញុំបានធ្វើជាកូនប្រុស ដែលស្តាប់បង្គាប់។ ប៉ុន្តែ យើងមានចំណុចខ្វះខាតមួយ នៅក្នុងទំនាក់ទំនងរបស់យើង។ គាត់ជាបុរសដែលស្ងាត់ស្ងៀម ហើយខ្ញុំក៏អញ្ជឹងដែរ។ ជាញឹកញាប់ យើងបានធ្វើកិច្ចការនៅក្បែរគ្នា ដោយស្ទើរតែមិនបាននិយាយគ្នាមួយម៉ាត់។ គាត់មិនដែលសួរនាំ ខ្ញុំក៏មិនដែលប្រាប់គាត់ អំពីបំណងចិត្ត និងក្តីស្រមៃ ដ៏ជ្រាលជ្រៅបំផុត និងក្តីសង្ឃឹម ព្រមទាំងការភ័យខ្លាចរបស់ខ្ញុំឡើយ។
មានពេលមួយ ខ្ញុំក៏បានយល់អំពីភាពមិនសូវមាត់ករបស់ខ្ញុំ។ ការយល់ដឹងនោះ ប្រហែលជាបានចាប់ផ្តើម ពេលដែលកូនប្រុសដំបូងរបស់ខ្ញុំចាប់កំណើត ឬពេលដែលកូនប្រុសរបស់ខ្ញុំទាំងប៉ុន្មាន បានចេញទៅក្នុងលោកិយ។ សព្វថ្ងៃនេះ ខ្ញុំគិតថា បើសិនជាខ្ញុំបានធ្វើជាកូនប្រុសសម្រាប់ប៉ារបស់ខ្ញុំ ឲ្យបានល្អជាងនេះ មិនដឹងជាល្អយ៉ាងណាទេ។
ខ្ញុំក៏បាននឹកគិត អំពីអ្វីដែលខ្ញុំអាចនិយាយប្រាប់គាត់ និងអំពីអ្វីដែលគាត់អាចប្រាប់ខ្ញុំ កាលគាត់នៅរស់។ នៅពិធីបុណ្យសពរបស់គាត់ ខ្ញុំបានឈរនៅក្បែរក្តាមឈូសរបស់គាត់ ដោយពិបាកយល់អំពីអារម្មណ៍ខ្លួនឯង។ ភរិយាខ្ញុំក៏បាននិយាយខ្សិបៗថា “យឺតពេលហើយ!”
ការកម្សាន្តចិត្តរបស់ខ្ញុំ ស្ថិតនៅលើការពិតដែលថា យើងនឹងលែងមានបញ្ហាអ្វីតទៅទៀត នៅនគរស្ថានសួគ៌ ដ្បិតនៅទីនោះ មិនមានការសម្រក់ទឹកភ្នែកទៀតទេ(វិវរណៈ ២១:៤)។
សម្រាប់អ្នកជឿព្រះយេស៊ូវ ការស្លាប់មិនមែនជាការបញ្ចប់នៃសេចក្តីស្រឡាញ់ឡើយ តែជាការចាប់ផ្តើមនៃវត្តមានដែលគ្មានទីបញ្ចប់ ដែលនឹងលែងមានការយល់ច្រឡំ ទំនាក់ទំនងនឹងត្រូវបានប្រោសឲ្យជា ហើយសេចក្តីស្រឡាញ់នឹងលូតលាស់ជារៀងរហូត។ នៅទីនោះ ចិត្តរបស់កូននឹងបង្វែរមករកឪពុក ហើយចិត្តរបស់ឪពុកនឹងបង្វែរមករកកូន(ម៉ាឡាគី ៤:៦)។—DAVID H. ROPER
ខ្ញុំសុំទោស
កាលពីឆ្នាំ ២០០៥ លោកខូលីន(Collins) បានផ្តល់របាយការណ៍ក្លែងក្លាយ ដែលបណ្តាលឲ្យលោកមែកគីចូលគុកអស់៤ឆ្នាំ ហើយលោកមែកគីបានសច្ចារថា នឹងទៅរកលោកខូលីន ដើម្បីសងសឹក ពេលគាត់ចេញពីគុក។ ទីបំផុត លោកមែកគីក៏បានរួចទោស ហើយគាតក៏បានបាត់បង់អ្វីៗគ្រប់យ៉ាង។ ទន្ទឹមនឹងនោះ គេក៏បានរកឃើញរបាយការណ៍ក្លែងក្លាយជាច្រើនរបស់លោកខូលីន ហើយគាត់ក៏បានបាត់បង់ការងារ ហើយត្រូវចូលគុកផងដែរ។ បុរសទាំងពីរក៏បានទទួលជឿព្រះគ្រីស្ទ ខណៈពេលដែលពួកគេកំពុងជាប់ឃុំខ្លួននៅក្នុងគុក។
នៅឆ្នាំ ២០១៥ អ្នកទាំងពីរក៏បានដឹងថា ពួកគេកំពុងតែធ្វើការ នៅក្នុងក្រុមហ៊ុនតែមួយ ដែលក្រុមហ៊ុននោះដំណើរការ ដោយផ្អែកទៅលើជំនឿគ្រីស្ទបរិស័ទ។ លោកខូលីនក៏បានរំឭកថា គាត់បានប្រាប់លោកមែកគីថា “ខ្ញុំមិនដឹងថា ត្រូវបកស្រាយយ៉ាងដូចម្តេចទេ។ ខ្ញុំគ្រាន់តែចង់សុំទោសប៉ុណ្ណោះ”។ លោកមែកគីក៏បានឆ្លើយថា “នេះជាអ្វីដែលខ្ញុំចង់ឮអ្នកនិយាយ”។ លោកមែកគីក៏បានអត់ទោសឲ្យគាត់។ អ្នកទាំងពីរអាចផ្សះផ្សាឡើងវិញ ព្រោះពួកគេសុទ្ធតែបានពិសោធន៍នឹងសេចក្តីស្រឡាញ់ និងការអត់ទោសដែលគ្មានអ្វីប្រៀបផ្ទឹម របស់ព្រះជាម្ចាស់ ដែលបានជួយយើង ឲ្យអាច “អត់ទោសឲ្យគេ ដូចដែលទ្រង់បានអត់ទោសឲ្យយើង”(កូល៉ុស ៣:១៣)។
សព្វថ្ងៃនេះ អ្នកទាំងពីរក៏បានក្លាយជាមិត្តជិតស្និទ្ធ។ លោកខូលីនក៏បាននិយាយថា“យើងមានបេសកកម្មរួមមួយ … គឺត្រូវធ្វើយ៉ាងណា ឲ្យលោកិយដឹងថា បើអ្នកជំពាក់ការសុំទោស នឹងនរណាម្នាក់ នោះត្រូវជម្រុះភាពអំណួតរបស់អ្នកចោល ហើយទៅសុំទោសគេ។ បើអ្នកមានការប្រកាន់ទោស ចំពោះនរណាម្នាក់ នោះត្រូវជម្រះភាពល្វីងជូរចត់ចេញពីចិត្ត ព្រោះវាមិនខុសអីពីការផឹកថ្នាំពុលខ្លួនឯង ហើយសង្ឃឹមថា គេនឹងពុលថ្នាំនោះ”។
ព្រះទ្រង់បានត្រាសហៅអ្នកជឿទ្រង់ ឲ្យរស់នៅ…
ឪពុកនៅពេទ្យធ្មេញ
មានពេលមួយ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ ដែលមានអាយុ១០ឆ្នាំ បានទៅជួបពេទ្យធ្មេញ។ ខ្ញុំមិននឹកស្មានថា ខ្ញុំនឹងបានទទួលមេរៀន អំពីដួងចិត្តរបស់ឪពុក នៅកន្លែងនោះទេ តែថ្ងៃនោះ ខ្ញុំក៏រៀនបាននូវមេរៀនដ៏ល្អមួយ។ ខ្ញុំបាននាំគាត់ ទៅជួបពេទ្យធ្មេញ ព្រោះធ្មេញថ្មីរបស់គាត់ បានដុះពីក្រោមធ្មេញទឹកដោះ ដែលមិនទាន់ជ្រុះនៅឡើយ។ យើងត្រូវដកធ្មេញទឹកដោះនោះចេញ គឺគ្មានជម្រើសផ្សេងទេ។
កូនប្រុសខ្ញុំក៏បាននិយាយទាំងទឹកភ្នែកថា “ប៉ា តើយើងមានជម្រើសផ្សេងទេ? តើយើងអាចរង់ចាំមើលធ្មេញនោះ នឹងទៅជាយ៉ាងណា? ប៉ា កូនមិនចង់ដកធ្មេញហ្នឹងទេ!” ខ្ញុំអាណិតគាត់ណាស់ តែខ្ញុំត្រូវប្រាប់គាត់ថា យើងត្រូវតែដកវាចោល គឺគ្មានជម្រើសផ្សេងទេ។ ខ្ញុំក៏បានកាន់ដៃគាត់ ខណៈពេលដែលគាត់កំពុងរើខ្លួនចុះឡើងៗ និងរមូលខ្លួន នៅពេលដែលពេទ្យធ្មេញកំពុងដកធ្មេញក្បាលរឹងនោះចេញ។ ទឹកភ្នែកខ្ញុំក៏បានស្រក់ចុះផងដែរ។ ខ្ញុំមិនអាចដកការឈឺចាប់ចេញពីគាត់បានទេ អ្វីដែលខ្ញុំអាចផ្តល់ឲ្យគាត់ គឺវត្តមានរបស់ខ្ញុំនៅក្បែរគាត់ ក្នុងពេលនោះ។
ខ្ញុំក៏បាននឹកចាំ អំពីយប់ដែលព្រះយេស៊ូវអធិស្ឋាន នៅសួនច្បារកេតសេម៉ានី ដើម្បីសូមឲ្យព្រះវរបិតាទ្រង់ ប្រទានដំណោះស្រាយផ្សេង។ តើព្រះវរបិតាមានព្រះទ័យឈឺចាប់យ៉ាងណា ពេលដែលព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ស្ថិតក្នុងការឈឺចាប់ខ្លាំងយ៉ាងនេះ? តែគ្មានដំណោះស្រាយអ្វីផ្សេងទៀត ដើម្បីជួយសង្រ្គោះរាស្រ្តរបស់ទ្រង់ឡើយ។
ក្នុងជីវិតរបស់យើង ជួនកាល យើងជួបរឿងដ៏ឈឺចាប់ ដែលមិនអាចជៀសរួច ដូចកូនប្រុសខ្ញុំដែរ។ ប៉ុន្តែ ដោយសារព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង តាមរយៈព្រះវិញ្ញាណទ្រង់ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌តែងតែគង់នៅជាមួយយើងជានិច្ច សូម្បីតែនៅក្នុងពេលដែលងងឹតបំផុតក៏ដោយ(ម៉ាថាយ ២៨:២០)។—ADAM HOLZ
ប្រភពនៃប្រាជ្ញា
មានបុរសម្នាក់បានប្តឹងស្រ្តីម្នាក់ ដោយអះអាងថា សត្វឆ្កែដែលនៅជាមួយស្រ្តីនោះ គឺជាឆ្កែរបស់គាត់។ នៅក្នុងតុលាការ ស្រ្តីនោះក៏បាននិយាយថា សត្វឆ្កែនោះមិនមែនជារបស់បុរសនោះទេ ព្រោះខ្លួនបានទិញឆ្កែនោះ។ គេក៏បានស្គាល់អត្តសញ្ញាណរបស់ម្ចាស់ឆ្កែពិតប្រាកដ ពេលដែលចៅក្រមព្រលែងសត្វឆ្កែនោះនៅកន្លែងកាត់ក្តី។ សត្វឆ្កែនោះក៏បានបក់កន្ទុយវិចៗ ហើយភ្លាមៗនោះ វាក៏បានរត់ទៅរកបុរសនោះ!
ស្តេចសាឡូម៉ូន គឺជាចៅក្រម នៅក្នុងនគរអ៊ីសា្រអែលកាលពីសម័យបុរាណ។ មានពេលមួយ ទ្រង់ត្រូវកាត់ក្តី ឲ្យបញ្ហាទំនាស់ដែលស្រដៀងនឹងរឿងខាងលើ។ មានស្រ្តីពីរនាក់សុទ្ធតែអះអាងដូចគ្នាថា ខ្លួនជាម្តាយរបស់ទារកម្នាក់។ បន្ទាប់ពីទ្រង់ពិចារណាអំពីទំនាស់នោះហើយ ទ្រង់ក៏បានឲ្យគេយកដាវមកកាត់ក្មេងនោះជាពីរកំណាត់ស្មើគ្នា។ ស្រ្តីដែលជាម្តាយពិតប្រាកដរបស់ក្មេងនោះ ក៏បានអង្វរទ្រង់ ឲ្យប្រទានក្មេងនោះទៅស្រ្តីម្នាក់ទៀតចុះ ដើម្បីជួយសង្រ្គោះជីវិតកូនប្រុសរបស់នាង បើសិនជានាងមិនអាចយកកូននោះមកវិញ(១ពង្សាវតាក្សត្រ ៣:២៦)។ ស្តេចសាឡូម៉ូនក៏បានកាត់ក្តី ឲ្យកូនតូចនោះ បានទៅនាងវិញ។
យើងត្រូវការប្រាជ្ញា ដើម្បីកាត់សេចក្តី រកយុត្តិធម៌ រកខុសត្រូវ។ បើយើងពិតជាឲ្យតម្លៃ ចំពោះប្រាជ្ញាមែន នោះយើងអាចទូលសូមព្រះជាម្ចាស់ ឲ្យជួយយើង ឲ្យមានចិត្តដែលប្រកបដោយប្រាជ្ញា ដូចដែលស្តេចសាឡូម៉ូនបានអធិស្ឋានទូលសូមផងដែរ(ខ.៩)។ ព្រះទ្រង់អាចឆ្លើយតបការទូលសូមរបស់យើង ដោយជួយយើងឲ្យចេះថ្លឹងថ្លែងតម្រូវការ និងសេចក្តីប៉ងប្រាថ្នារបស់យើង ឲ្យមានតុល្យភាពជាមួយនឹងប្រយោជន៍របស់អ្នកដទៃ។ ទ្រង់ក៏អាចជួយយើង ឲ្យចេះថ្លឹងថ្លែង អំពីផលប្រយោជន៍ដែលមានរយៈពេលខ្លី ជាមួយផលប្រយោជន៍ដែលមានរយៈពេលវែង(ជួនកាល ផលប្រយោជន៍ដ៏អស់កល្បជានិច្ច) ដើម្បីឲ្យយើងអាចថ្វាយព្រះកិត្តិនាមដល់ទ្រង់ តាមរយៈការរស់នៅរបស់យើង។
ព្រះនៃយើង មិនគ្រាន់តែជាចៅក្រមដែលមានប្រាជ្ញាឥតខ្ចោះប៉ុណ្ណោះទេ តែទ្រង់ក៏ជាអ្នកប្រឹក្សាយោបល់ផ្ទាល់ខ្លួន ដែលស្ម័គ្រព្រះទ័យប្រទានប្រាជ្ញា ដែលមកពីទ្រង់ ជាបរិបូរ(យ៉ាកុប ១:៥)។—JENNIFER…
សេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ព្រះមិនដែលអន់ថយ
មានការផ្សាយព័ត៌មានមួយ បានហៅថ្ងៃមួយនោះថា “ថ្ងៃដែលមានគ្រីស្ទបរិស័ទស្លាប់ច្រើនបំផុត ក្នុងពេលតែមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍”។ ការវាយប្រហារនៅកន្លែងពីរផ្សេងគ្នា មកលើអ្នកថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ កាលពីខែមេសា ឆ្នាំ២០១៧ បានធ្វើឲ្យយើងគិតមិនយល់។ យើងមិនដឹងថា ត្រូវប្រើពាក្យអ្វី ដើម្បីពិពណ៌នា អំពីការបង្ហូរឈាមនៅក្នុងកន្លែងថ្វាយបង្គំព្រះ។ ប៉ុន្តែ អ្នកដែលស្គាល់ទុក្ខលំបាកនេះច្បាស់ អាចជួយពន្យល់យើងបាន។
មនុស្សភាគច្រើន នៅទីក្រុងយេរូសាឡិម ត្រូវបានគេនិរទេស ឬត្រូវគេសម្លាប់ នៅសម័យ ដែលលោកអេសាភនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៧៤។ គាត់បានបង្ហាញចេញនូវចិត្តឈឺចាប់របស់គាត់ នៅក្នុងការពិពណ៌នា អំពីការបំផ្លិចបំផ្លាញព្រះវិហារ ពីសំណាក់ពួកឈ្លានពានដ៏សាហាវព្រៃផ្សៃ។ គាត់ពោលថា “ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ
នៅកណ្តាលជំនុំរបស់ទ្រង់”(ខ.៤)។ “ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី”(ខ.៧)។
តែអ្នកនិពន្ធបទគម្ពីរទំនុកដំកើងរូបនេះ បានរកឃើញកន្លែងសម្រាប់ឈរ ក្នុងពេលដ៏ពិបាកនោះ ហើយបានលើកទឹកចិត្តយើងថា យើងក៏អាចធ្វើដូចគាត់ផងដែរ។ លោកអេសាភក៏បានពោលទៀតថា “ព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្តីសង្គ្រោះនៅកណ្តាលផែនដី”(ខ.១២)។ សេចក្តីពិតនេះធ្វើឲ្យលោកអេសាភអាចសរសើរដំកើងអំណាចចេស្តារបស់ព្រះជាម្ចាស់ ទោះបីជានៅពេលនោះ គាត់ហាក់ដូចជាមិនឃើញការសង្រ្គោះរបស់ព្រះជាម្ចាស់ក៏ដោយ។ លោកអេសាភក៏បានអធិស្ឋានថា “សូមទ្រង់យល់ដល់សេចក្តីសញ្ញា …។ ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្តីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ”(ខ.២០-២១)។
មានពេលខ្លះយើងហាក់ដូចជាមិនឃើញមានយុត្តិធម៌ និងសេចក្តីមេត្តាករុណារបស់ព្រះ តែសេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ទ្រង់ មិនដែលអន់ថយឡើយ។ បានជាយើងអាចពោលឡើង…
មើលឃើញទីក្រុងរបស់អ្នក
ក្រុមអភិវឌ្ឍន៍ទីក្រុង នៅទីក្រុងដេត្រយ រដ្ឋមីឈីហ្គិន បានប្រើពាក្យស្លោកថា “សូមមើលទីក្រុងរបស់យើងខ្ញុំ ដូចយើងខ្ញុំដែរ”។ ពួកគេបានប្រើពាក្យស្លោកនេះ ដើម្បីសម្រេចនូវចក្ខុវិស័យ ដែលពួកគេមាន សម្រាប់ពេលអនាគតនៃទីក្រុងនេះ។ ប៉ុន្តែ គម្រោងនេះក៏បានបញ្ឈប់ភ្លាមៗ ពេលដែលសមាជិកនៃសហគមន៍នោះ បានកត់សំគាត់ឃើញចំណុចដែលគេមើលរំលង នៅក្នុងយុទ្ធនាការនោះ។ ពលរដ្ឋអាមេរិកដែលមានដើមកំណើតអាហ្វ្រិក គឺជាក្រុមដែលមានគ្នាច្រើនជាងគេ ក្នុងចំណោមប្រជាជននៅទីក្រុង និងកម្លាំងពលកម្ម។ តែជនជាតិអាមេរិកស្បែកខ្មៅទាំងនោះ មិនមានវត្តមាន នៅក្នុងចំណោមហ្វូងមនុស្សដែលមានស្បែកស ដែលកំពុងឈរកាន់ផ្លាកសញ្ញា បដា និងផ្ទាំងផ្សព្វផ្សាយ ដើម្បីជំរុញឲ្យគេមើលទីក្រុងរបស់ពួកគេ ដូចពួកគេដែរនោះឡើយ។
ជនរួមជាតិរបស់ព្រះយេស៊ូវ ក៏មានចំណុចខ្វះខាត នៅក្នុងចក្ខុវិស័យ សម្រាប់ពេលអនាគតផងដែរ។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ របស់លោកអ័ប្រាហាំ ពួកគេមានការខ្វល់ខ្វាយជាបឋម អំពីអនាគតនៃជនជាតិយូដា។ ពួកគេមិនយល់សោះថា ហេតុអ្វីបានជាព្រះយេស៊ូវយកព្រះទ័យទុកដាក់ ចំពោះសាសន៍សាម៉ារី ពួកទាហានរ៉ូម៉ាំង ឬអ្នកដទៃទៀត ដែលមិនមានចំណែកជាមួយពួកគេ នៅក្នុងឫសគល់នៃគ្រួសារ គ្រូក្រឹត្យវិន័យ ឬការថ្វាយបង្គំនៅព្រះវិហារឡើយ។
ខ្ញុំក៏ធ្លាប់មើលរំលងអ្នកដទៃ ដូចអ្នកក្រុងដេត្រយ និងអ្នកក្រុងយេរូសាឡិមផងដែរ។ ខ្ញុំច្រើនតែវាយតម្លៃមនុស្ស តាមការយល់ដឹងរបស់ខ្ញុំ ហើយក៏បានមើលរំលងអ្នកដែលខ្ញុំមិនអាចគិតយល់។ តែព្រះទ្រង់មានវិធីនាំការរួបរួម ចូលទៅក្នុងភាពចម្រុះរបស់យើង។ តាមពិត យើងមានលក្ខណៈជាច្រើនដែលដូចគ្នា លើសការយល់ដឹងរបស់យើង។
ព្រះនៃយើងបានជ្រើសរើសជនដែលរស់នៅចល័ត ក្នុងវាលរហោស្ថាន ឈ្មោះអ័ប្រាហំា ដើម្បីនាំព្រះពរដល់មនុស្សទាំងអស់ ក្នុងពិភពលោក(លោកុប្បត្តិ…
ការចាប់សត្វចចក
ខណៈពេលដែលខ្ញុំកំពុងជជែកគ្នា តាមទូរស័ព្ទ ជាមួយមិត្តភក្តិរបស់យើងម្នាក់ ដែលកំពុងរស់នៅក្បែរមាត់សមុទ្រ ខ្ញុំក៏បានបង្ហាញនូវចិត្តរីករាយ នៅក្នុងការស្តាប់សម្លេងសត្វរំពេរស្រែកយំ។ នាងក៏បានឆ្លើយតបថា សម្រាប់នាង សត្វរំពេរទាំងនោះជាសត្វចង្រៃ ព្រោះពួកវាបានរំខាននាងជារៀងរាល់ថ្ងៃ។ ក្នុងនាមជាអ្នករស់នៅក្នុងទីក្រុងឡុងដ៍ ខ្ញុំក៏មានអារម្មណ៍ដូចនេះ ចំពោះសត្វកញ្រ្ជោងផងដែរ។ ខ្ញុំមិនគិតថា ពួកវាជាសត្វដែលគួរឲ្យស្រឡាញ់នោះទេ តែវាជាសត្វដែលដើរចុះដើរឡើងៗ ក្នុងតំបន់ដែលខ្ញុំរស់នៅ ដោយបន្សល់ទុកនូវសំរាមរាយប៉ាយ និងក្លិនស្អុយ។
ស្តេចសាឡូម៉ូនបានមានបន្ទូល អំពីសត្វចចក នៅក្នុងបទកំណាព្យស្នេហា នៃកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន ដែលជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលបានបើកបង្ហាញនូវសេចក្តីស្រឡាញ់រវាងប្តី និងប្រពន្ធ ហើយអ្នកអធិប្បាយព្រះបន្ទូលមួយចំនួនជឿថា រឿងក្នុងកណ្ឌគម្ពីរនេះ ជារឿងប្រៀបប្រដូច អំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងរាស្រ្តរបស់ទ្រង់។ ក្នុងរឿងនេះ កូនក្រមុំបានដាស់តឿន អំពីកូនចចក ដោយសុំឲ្យកូនកំឡោះរបស់នាង ទៅចាប់ពួកវា(២:១៥)។ សត្វចចកទាំងនោះ អាចបំផ្លាញដំណំាក្នុងចំការទំពាំងបាយជូរ ដោយសារវាឃ្លានផ្លែទំពាំងបាយជូរ។ ខណៈពេលដែលកូនក្រមុំកំពុងទន្ទឹងរង់ចាំការរស់នៅជាប្តីប្រពន្ធ នាងមិនចង់ឲ្យសត្វចង្រៃទាំងនោះ រំខានចំណងនៃសេចក្តីស្រឡាញ់របស់នាងឡើយ។
តើ “សត្វចចក” អាចរំខានទំនាក់ទំនង ដែលយើងមានជាមួយព្រះជាម្ចាស់ដោយរបៀបណា? សម្រាប់ខ្ញុំ សត្វចចកនោះ គឺជាការរំខានរបស់អ្នកដែលបានធ្វើការស្នើសុំមកខ្ញុំច្រើនពេក ដែលអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មិនអាចទ្រាំទ្របាន និងមិនសប្បាយចិត្ត។ ពេលខ្លះ ការរំខាននោះ អាចជាជម្លោះនៅក្នុងទំនាក់ទំនងដែលខ្ញុំបានជួប ដែលអាចធ្វើឲ្យខ្ញុំអស់សង្ឃឹម ឬខឹងជាដើម។ ខ្ញុំបានបើកទ្វាឲ្យ“សត្វចចក ឬការរំខាន” ទាំងនោះ…